គ្រោងការណ៍ធម្មយាត្រា

“រក្សាផ្ទះសម្បែង វត្ត សាលារៀន និងរក្សាសីល5”

 

ដើរធម្មយាត្រារបស់ពុទ្ធបុត្រ 1,250 អង្គ ដើម្បីរំលឹកដល់ផ្លូវនៃការសាងបុណ្យបារមីអស់មួយជីវិតរបស់ ព្រះមង្គលទេពមុន្នី (សុត ច័ន្ទត្ថសរ៉ូ) អ្នកដែលបានរកឃើញវិជ្ជាធម្មកាយ  

រហូតអស់មួយជីវិតរបស់ព្រះភិក្ខុ ជាជីវិតរបស់អ្នកដែលមានចំនេះដឹងធម៌ដ៏ខ្ពង់ខ្ពស់ នៅក្នុងវាលវដ្តសង្សាដ៏វែងឆ្ងាយដែលអន្តរាយជាច្រើននេះ ជីវិតអ្នកបួសក្នុងព្រះពុទ្ធសាសនា ជាគំរូដ៏មានតម្លៃសមគួរហ្នឹងរលឹកដល់គុណធម៌ អំពើល្អនិងសិក្សាដំបូន្មានដែលណែនាំដាស់តឿន អោយយល់ថាជីវិតមានក្ដីទុក្ខ ដោយថាជីវិតរបស់អ្នកដែលមានគ្រួសារទូទៅហ្នឹង ការដំណើរការជីវិតរបស់មនុស្សទាំងឡាយ សុទ្ធតែវិលវុលនៅក្នុងទំនួលខុសត្រូវផ្សេងៗនៅជុំវិញខ្លួន ជាពិសេសបំផុតគឺរឿងទាក់ទងទៅនឹងគ្រួសារ ទើបគួរតែរកផ្លូវអោយឱកាសដល់ខ្លួនឯង  ឧទិសវេលាអោយជាមួយការសន្សំបុណ្យ អំពើល្អ ដើម្បីអោយចូលដល់គោលដៅនៃសេចក្ដីសុខគឺ ព្រះនិព្វាន

ជីវិតសមណះ ជាជីវិតដែលមិនបណ្ដោយអោយហូរទៅតាមអារម្មណ៍កិលេសនៅក្នុងលោក មានសិទ្ធសេរីភាពរួចផុតពីក្ដីកង្វល់និងភាពអាឡោះអាល័យទាំងឡាយ មានក្ដីសង្រួម ស្រស់ស្អាតគួរជាទីគោរព ទាំងក្នុងគំនិត ទាំងសម្ដីនិងទង្វើរ ព្រះភិក្ខុអោយភាពប្រុងប្រយ័ត្ននៃសីលរបស់លោកដែលជាពុទ្ធវិន័យ ការបដិបត្តិសមាធិ ភាវនាហើយនិងការបណ្ដុះបណ្ដាលចិត្តអោយមានដួងបញ្ញាបរិសុទ្ធ

ធម្មយាត្រាគឺជាអ្វី ?

នូវពេលដែលបានឧបសម្ប័ទជាព្រះភិក្ខុហើយ ត្រូវឆ្លងកាត់ការហ្វឹកហាត់អប់រំខ្លួនឯង នៃរឿងវិន័យ ការគោរព ហើយនិងភាពអត់ធ្មត់ ការដើរធម្មយាត្រាជាការហ្វឹកហាត់មួយយ៉ាងសម្រាប់ព្រះភិក្ខុដែលជាអ្នកបួសថ្មី

នូវពេលដែលបានឧបសម្ប័ទជាព្រះភិក្ខុហើយ ត្រូវឆ្លងកាត់ការហ្វឹកហាត់អប់រំខ្លួនឯង នៃរឿងវិន័យ ការគោរព ហើយនិងភាពអត់ធ្មត់ ការដើរធម្មយាត្រាជាការហ្វឹកហាត់មួយយ៉ាងសម្រាប់ព្រះភិក្ខុដែលជាអ្នកបួសថ្មី ពាក្យថា ធម្មយាត្រា មានដើមកំណើតមកពីពាក្យថា “ធម្ម” ជាមួយពាក្យ “យាត្រា” ពាក្យថា“ធម្ម” មានន័យថាសភាវះធម៌អំពើល្អ ចំណែកពាក្យថា “យាត្រា” មានន័យដល់ការចេញពីទុក្ខ ដូច្នេះពាក្យថា ធម្មយាត្រា មានន័យដល់ ការដំណើរទៅដោយធម៌ ដែលមានន័យថា ការដំណើរចេញពីទុក្ខតាមផ្លូវកាយហើយនិងទុក្ខតាមផ្លូវចិត្ត ដោយធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ឬ មានន័យម្យ៉ាងទៀតគឺ ជាធម៌ចារិក មានន័យដល់ ការធ្វើដំណើរដើម្បីប្រកាសធម៌ ន័យសំខាន់នៅត្រង់ការធ្វើដំណើរ ដើម្បីប្រកាសធម៌ដោយដំណើរជើងរបស់ព្រះភិក្ខុរបស់ព្រះពុទ្ធសាសនា ជាគណះធំទៅតាមទិសតាមផ្លូវជាច្រើនកន្លែង ដើម្បីផ្សប់ផ្សាយគុណធម៌ អំពើល្អ ហើយនៅជាវិធីការហ្វឹកអប់រំខ្លួនឯងរបស់ព្រះភិក្ខុ ដើម្បីយកឈ្នះកែច្នៃនិស្ស័យមិនល្អ ផ្សេងៗ ដោយដំបូន្មានរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គ្រោងការធម្មយាត្រាលើកទី 9 ដែលមានព្រះភិក្ខុនៃព្រះពុទ្ធសាសនារួមដើរធម្មយាត្រា 1,250 អង្គ ដោយចាប់ផ្ដើមតាំងតែថ្ងៃទី 2-31 មករា ពុទ្ធសករាជ 2564 រហូតផ្លូវធម្មយាត្រា ប្រជាជនទូទៅហ្នឹងមានឱកាសអនុមោទនាសាធុកា តាមផ្លូវដែលរោយដោយផ្កាដើម្បីបូជាព្រះរតនត្រ័យ ទិដ្ធភាពដែលជាមង្គលបំផុត ដែលបានឃើញព្រះសង្ឃគណះធំព្រមគ្នាធ្វើដំណើរដោយភាពស្ងប់ស្ងាត់ គួរអោយជ្រះថ្លា ជាកំលាំងបំផុសគំនិតសាងសទ្ធាអោយដល់អ្នកដែលមិនទាន់សទ្ធា ហើយដើម្បីដាស់តឿនការមានមោទនះភាពដល់អ្នកដែលជ្រះថ្លាស្រាប់ហើយ អោយកាន់តែជ្រះថ្លាខ្លាំងទៅទៀត

ការរោយផ្កានៅលើផ្លូវដំណើរជើងដើម្បីទទួលព្រះភិក្ខុសង្ឃ បានធ្លាប់កើតឡើងតាំងតែនៅសម័យពុទ្ធកាល ដូចដែលបានឃើញនៅក្នុងព្រះត្រៃបិដក ទាក់ទងទៅនឹងព្រះសម្មាសម្ពុទ្ធទ្រង់នាំព្រះសង្ឃសាវ័ក ដើរធុដុង្គធម្មយាត្រា ដោយថាគ្រាមួយមានហេតុការណ៍គ្រោះភ័យធំមួយកើតឡើងនៅក្រុងវេសាលី ប្រជាជនក្រុងហ្នឹងបានទទួលទុក្ខវេទនាពីរោគឆ្លងរាតត្បាតយ៉ាងធ្ងន់ធ្ងរ រហូតដល់មានមនុស្សស្លាប់ សាកសពគរដូចភ្នំដ៏ខ្ពស់ នៅវេលាដូច្នេះ រាជការវេសាលីបានក្រាបអារាធនាព្រះសម្មាសម្ពុទ្ធអោយយាងទៅប្រោស ព្រះសម្មាសម្ពុទ្ធបានទទួលអារាធនា ហើយទ្រង់បានយាងធម្មយាត្រាព្រមជាមួយព្រះភិក្ខុសង្ឃក្រុមធំ 500 អង្គ ចេញពីក្រុងរាជគ្រឹះ ដោយព្រះបានពិម្ភិសាទ្រង់បានត្រៀមផ្លូវធ្វើដំណើរមានរយះ 80 កិឡូម៉ែត ដោយការប្រដាប់ទង់និងត្រាសញ្ញា មានឆ័ត្របាំងនិងរោយផ្កាផ្សេងៗ 5 ពណ៌ នៅលើផ្លូវដើរជើង ប្រជាជនដែលនៅអាស្រ័យតាមដងផ្លូវ បាននាំគ្នាចេញមកជួយបោសសម្អាតតាមដងផ្លូវ បានជួយគ្នាតុបតែងប្រដាប់ប្រដារពួកផ្កាយ៉ាងល្អវិចិត្រ ព្រមទាំងរោយផ្កាផ្សេងៗ 10 ពណ៌ ដើម្បីជាការសម្ដែងការគោរពបូជានិងទទួលដំណើរធម្មយាត្រារបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់និងគណះសង្ឃ

ជីវិតការសាងបារមីរបស់ព្រះមង្គលទេពមុន្នី លោកតាវត្តប៉ាកណាមផាស៊ីជេរឺន មហាអាចារ្យអង្គនេះ មានភាពសំខាន់ដល់ផ្លូវដំណើរធម្មយាត្រាយ៉ាងម៉េច?

រហូតតាមផ្លូវធម្មយាត្រារបស់គណះសង្ឃនៃគ្រោងការណ៍លើកនេះ មិនត្រឹមតែជាឱកាសរបស់លោកទាំងឡាយក្នុងការអប់រំខ្លួនឯងហើយ នៅជាការរលឹកដល់មហារករុណាដ៏ធំធេងរបស់ព្រះមង្គលទេពមុន្នី (សុត ច័ន្ទត្ថសរ៉ូ) អ្នករកឃើញវិជ្ជាធម្មកាយ លោកជាអ្នកដែលមានចំណេះដឹងធម៌ដ៏ជ្រាលជ្រៅ រកអ្វីផ្ទឹមមិនបាន លោកបានលះបង់ជីវិតនៃការសាងបុណ្យបារមី តាមស្នាមព្រះបាតព្រះបរមសាស្ដា ឧទិសជីវិតគ្រប់ពេលវេលា ដើម្បីហ្វឹកហាត់អប់រំខ្លួនឯងហើយនិងណែនាំប្រៀនប្រដៅសាធុជននៃការបដិបត្តិធម៌ ដើម្បីអោយគ្រប់គ្នាចូលដល់ធម្មកាយខាងក្នុង ធ្វើអោយអ្នកដែលសម្រេចធម៌តាមលោក ទាំងជនជាតិថៃនិងជនជាតិបរទេស ជាការសម្រេចដល់គោលដៅ បានទីពឹងដ៏ពិតប្រាកដដែលខ្ពង់ខ្ពសរបស់ការកើតមកជាមនុស្ស អ្នកដែលបានជួបព្រះពុទ្ធសាសនា

កន្លែងរំលឹកគុណសំខាន់ៗ 7 កន្លែង ដែលទាក់ទងទៅនឹងព្រះមង្គលទេពមុន្នី តាមផ្លូវបូជាធម៌របស់គ្រោងការណ៍ធម្មយាត្រា

1. កន្លែងដែលកើត

នៅ ឡូតាស់លេន ឃុំ.សងភីណង ខេត្ត. សុផាន់បុរី

2. កន្លែងផ្ដាច់ញ៉ាចិត្តបួសអស់មួយជីវិត

នៅខ្ល៉ងបាងណាងថេន នៅខាងកើតផ្សារថ្មី ស្ទឹងណាខនឆៃស៊ី ឃុំ. សាមផ្រាន ខេត្ត. ណាខនប៉ាថុម

3. កន្លែងបព្វជាឧបសម្ប័ទ

នៅវត្តសងភីណង ខ្លងសងភីណង សង្កាត់តុនតាន ខេត្ត.សុផាន់បុរី

4. កន្លែងសម្រេចធម៌

នៅ វត្តបូតបុន ឃុំ.បាងឃ៊ូវៀង ខ្លងបាងកកណយ ខេត្ត. នន់ថបុរី

5. កន្លែងផ្សប់ផ្សាយវិជ្ជាធម្មកាយដំបូង

នៅ វត្តបាងប្លា ឃុំ.បាងលេន ខេត្ត.ណខនបាថុម

6. កន្លែងដែលនៅបង្រៀនវិជ្ជាធម្មកាយ

នៅ វត្តប៉ាកណាម ផាស៊ីជេរឺន ក្រុងថេបមហារនគរ

7. មជ្ឈមណ្ឌលកណ្ដាលនៃការផ្សប់ផ្សាយវិជ្ជាធម្មកាយទៅទូទាំងពិភពលោក (ជាកន្លែងដែលមហារគ្រូបាអាចារ្យ លោកមានក្ដីប្រាថ្នាចង់អោយវិជ្ជាធម្មកាយផ្សប់ផ្សាយទៅពេញពិភពលោក)

នៅ វត្តព្រះធម្មកាយ ឃុំ.ខ្លងឡួង ខេត្ត. ប៉ាថុមថានី

កន្លែងរំលឹកទាំង 7 នេះ មានប្រវត្តិរបស់មហាគ្រូអាចារ្យចារឹកទុក តាំងតែរឿងរ៉ាវដែលលោកបានសាងបុណ្យបារមីកាលនៅវ័យក្មេង ហើយនិងអស់មួយជីវិតក្នុងភេទសមណះ ដែលឧទិសជីវិតនៅឆ្នាំតៗមក នៅកន្លែងនីមួយៗបានតម្កល់រូបធ្វើពីមាសសុទ្ធខ្នាតធំរបស់មហាគ្រូអាចារ្យ ដែលបានកសាងថ្វាយដោយសិស្សានុសិស្សពីទូទាំងពិភពលោក ដើម្បីសម្ដែងភាពកត្តញ្ញូបូជាលោក ហើយអោយអនុជនដែលមកក្រាបសក្ការះបូជាបានរលឹកដល់មហាករុណា និងគុណធម៍ អំពើល្អរបស់លោក ដើម្បីបានសិក្សាប្រវត្តិរបស់កន្លែងរំលឹកគុណនិងព្រះគុណដ៏ក្រៃលេង ដែលលោកបានលះបង់ជីវិតក្នុងការនាំយកវិជ្ជាធម្មកាយត្រឡប់មកអោយមនុស្សលោក ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិអោយរួចផុតពីទុក្ខភ័យ និងមានទីពឹងដែលពិតប្រាកដ សង្គមលោកហ្នឹងបានជួបសេចក្ដីសុខ សេចក្ដីស្ងប់ដ៏ពិតប្រាកដ

ព្រះភិក្ខុសង្ឃ សាធុជន និងសង្គមហ្នឹងបានទទួលប្រយោជន៍អ្វីខ្លះពីការដើរធម្មយាត្រា ?

ព្រះភិក្ខុសង្ឃហ្នឹងបានឱកាសអប់រំខ្លួនឯងនៃរឿងវិន័យ ការគោរពជ្រះថ្លា ភាពអត់ធ្មត់ ហើយនិងការរស់នៅរួមជាមួយគ្នាយ៉ាងមានក្ដីសុខនៅក្នុងក្រុមព្រះភិក្ខុសង្ឃ មួយប្រការទៀតការដើរធ្មយាត្រា ជាការហ្វឹកសមាធិមួយយ៉ាង ដែលត្រូវប្រុងប្រយ័ត្នរក្សាសុខភាពអោយរឹងមាំ ដឹងវិធីមើលថែខ្លួនឯងដែលបន្ធូអាការះឈឺថ្កាត់ក្នុងពេលដែលដើរ ដឹងការព្រលែងលះបង់របស់របរ គ្រឿងប្រើប្រាស់និងរាងកាយ លះបង់ភាពស្រនុក សប្បាយ រួមទាំងហ្វឹកហាត់ហាមអារម្មណ៍ និងយកឈ្នះចិត្តខ្លួនឯងនូវពេលដែលមានអ្វីមកប៉ះទង្គិចអារម្មណ៍ផ្សេងៗ

សម្រាប់សាធុជន ហ្នឹងមានឱកាសអនុមោទនាសាធុកា ទទួលព្រះភិក្ខុសង្ឃជាការភ្ជាប់ខ្សែរបុណ្យធំ ព្រោះការបានឃើញុធម្មយាត្រាជាមង្គលបំផុត អ្នកណាមានចិត្តសទ្ធាជ្រះថ្លានៃការអនុមោទនាបុណ្យជាមួយបុណ្យកុសល់របស់ព្រះភិក្ខុសង្ឃ អ្នកដែលធ្វើគុណធម៌ អំពើល្អដោយការធម្មយាត្រារបស់លោក រមែងបានទទួលអនិសង្ឃផលបុណ្យដ៏ធំធេង ដែលមិនអាចមានអ្វីប្រៀបបាន

គ្រោងការណ៍ធម្មយាត្រាលើកទី 9 នេះ សាធុជនហ្នឹងមានឱកាសរួមកម្មវិធីសាងបុណ្យច្រើនយ៉ាងជាមួយព្រះធម្មយាត្រា គឺ

  1. ធ្វើការបោសសម្អាតនិងទំនុកបំរុងរក្សាវត្តនៅក្នុងជុំជន 
  2. បានស្ដាប់ព្រះធម៌ទេសនា
  3. Cបានសូត្រមន្តព្រឹក-ល្ងាច ហើយសូត្រមន្តធម្មច្កកប្បវតនសូត្រ
  4. អង្គុយសមាធិ ចម្រើនភាវនា
  5. ប្រគេនចង្ហាន់ព្រឹក
  6. ធ្វើបុណ្យសង្ឃទានជាមួយវត្តផ្សេងៗ 101 កន្លែង
  7. រួមគ្នារោយផ្កាដើម្បីទទួលព្រះធម្មយាត្រា
  8. រួមគ្នាអុចប្រទីបជាសក្ការះបូជាដល់ព្រះរតនត្រ័យ និងមហាគ្រូអាចារ្យ ព្រះមង្គលទេពមុន្នី សុតច័ន្ទត្ថសរ៉ូ

ទាំងអស់ដែលបាននិយាយមកនេះ ជាកម្មវិធីដែលបានកើតឡើងតាមពុទ្ធប្រពៃណី ដែលបានបណ្ដុះអោយកើតភាពសាមគ្គីនៅក្នុងក្រុមដែលរស់នៅជាមួយគ្នា ទាំងនៅផ្ទះ នៅវត្ត និងនៅសាលារៀនក្នុងជុំជនហ្នឹង បណ្ដុះបណ្ដាលភាពសទ្ធាជ្រះថ្លានៃព្រះពុទ្ធសាសនា អោយយុវជននិងសង្គម អោយគ្រប់ៗគ្នាបានមានឱកាសរៀនដឹងព្រះពុទ្ធសាសនានិងវប្បធម៌របស់ពុទ្ធសាសនិកជន ដែលធ្វើអោយកើតភាពកក់ក្ដៅ មើលថែយកចិត្តទុកដាក់នឹងគ្នា មានមេត្តាធម៌ដល់គ្នា ឃើញចិត្តគ្នាទៅវិញទៅមក ភាពអោនលំទោនដល់គ្នា ការមានក្ដីស្រឡាញ់ដល់ព្រះពុទ្ធសាសនានិងឧបត្ថម្ភទំនុកបំរុងព្រះពុទ្ធសាសនា ហ្នឹងជួយអោយព្រះពុទ្ធសាសនាចម្រើនគង់វង់ ជាមរតកការសាងអំពើល្អដល់កូនចៅយុវជនជំនាន់ក្រោយតៗមក ដូច្នេះ គ្រោងការណ៍ធម្មយាត្រាជាគ្រោងការណ៍ដែលមានគុណប្រយោជន៍ជាច្រើន ដោយចាប់ផ្ដើមមកពីព្រះភិក្ខុសង្ឃតាំងចិត្តហ្វឹកអប់រំខ្លួនឯង បតិបត្តិធម៌ ចម្រើនសមាធិភាវនា អប់រំខ្លួនឯងអោយមានភាពបរិសុទ្ធទាំងគំនិត ពាក្យសម្ដី ទង្វើរ ដើម្បីជាគំរូដល់សាធុជនទាំងឡាយ កិច្ចប្រតិបត្តិនៃការធ្វើអំពើល្អរបស់ព្រះភិក្ខុសង្ឃ ជាការបង្កើតកំលាំងចិត្តគំនិតដ៏ល្អបំផុត ដើម្បីអោយគ្រប់គ្នាធ្វើអំពើល្អ ការធ្វើអំពើល្អរបស់ គ្រប់ៗគ្នា តៗគ្នាទៅ ហ្នឹងមានមនុស្សល្អកើនឡើងគ្រប់ទីកន្លែង រមែងមានផលផ្សប់ផ្សាយទៅគ្រប់ទីកន្លែង គ្រប់ៗប្រទេស រមែងនាំសន្តិសុខមកដល់អនុស្សលោកនៅទីបំផុត

សន្តិភាពពិភពលោកកើតចេញពីសន្តិសុខខាងក្នុង

How you can join us

ពិធីអុចប្រទីបអនឡាច មានការប្រកបពិធី 7 ថ្ងៃ គឺ ថ្ងៃទី 6, 13, 17, 21, 24, 28 និង31 មករា ពុទ្ធសករាជ 2564

ពិធីដើរធម្មយាត្រាមាន 3 ថ្ងៃ គឺ ថ្ងៃទី 9, 16,  និងថ្ងៃទី 23 មករា ពុទ្ធសករាជ2564  បិទកម្មវិធីដោយការសូត្រធម្មចក្កកប្បវតនសូត្រ

ដើម្បីបូជាធម៌ថ្ងៃខួបកំណើតលោកយាយអាចារ្យ មហារតនឧបាសិកាច័ន្ទ ខុននុកយ៉ូង គម្រប់ 112 នៅថ្ងៃទី 19 មករា ពុទ្ធសករាជ 2564

ផ្សាយបន្តផ្ទាល់តាមរយះស៊ូម ZOOM

Install Zoom app

Meeting ID:82333637230 Password : 072

URL :https://dmc.tv/2564/aec-kh/1

or Join from Your Browser